ជនពាក់ព័ន្ធ៣នាក់ ករណីបាញ់សម្លាប់មនុស្សនៅម៉ាតក្បែរផ្សាររាត្រី ព្រះរាជអាជ្ញារងកំពុងសួរចម្លើយ
16-08-2016 12:05
(ភ្នំពេញ)៖ «គិតត្រឹមម៉ោង១២៖០០នាទីថ្ងៃត្រង់នេះ ជនពាក់ព័ន្ធ៣នាក់ ករណីបាញ់សម្លាប់មនុស្សនៅម៉ាតក្បែរផ្សាររាត្រី ព្រះរាជអាជ្ញារងលោក កុល បុន កំពុងសួរចម្លើយ និងពិនិត្យឯកសារ និងភស្តុតាង» នេះបើយោងតាមមន្រ្តីជាន់ខ្ពស់ នៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
តាមព័ត៌មានច្បាស់ការណ៍មួយដែល Fresh News ទទួលបាននៅរសៀលថ្ងៃនេះបានឲ្យដឹងថា ខ្មាន់កាំភ្លើងដែលបាញ់សម្លាប់មនុស្ស នៅម៉ាតនោះគឺ មិនមែនប្អូនប្រុស កញ្ញា ខៀវ សុខារ៉ាវី នោះទេ, ដោយអ្នកបាញ់មានឈ្មោះ ផុន ភក្តី។
សូមជំរាបថា នៅថ្ងៃកើតហេតុ ម្តាយ ខៀវ សុខារ៉ាវី បាននិយាយប្រាប់អង្គភាព Fresh News បានឲ្យដឹងថា កូនរបស់គាត់មិនមែនជាអ្នកបាញ់សម្លាប់នោះទេ, មានអ្នកផ្សេងជាអ្នកចូលមកបាញ់សម្លាប់ដូចលក្ខណៈប្លន់។ ម្តាយ ខៀវ សុខារ៉ាវី បានបញ្ជាក់យ៉ាងដូច្នេះថា «កូនរបស់ខ្ញុំមិនមែនជាអ្នកបាញ់នោះទេ មានមនុស្សផ្សេងចូលមកបាញ់ ដូចក្នុងលក្ខណៈប្លន់, បើមិនជឿខ្ញុំមានកាមេរ៉ាមើល»៕