Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លិខិតមិត្តអ្នកអាន៖ ប្រជាជនកម្ពុជា​ចងចាំ​បំផុត​ក្រុមខោអាវខ្មៅ ជំនាន់ប៉ុលពត

15-08-2016 13:48

(ភ្នំពេញ)៖ កាលពីពីជាង ៤០ឆ្នាំមុន ប្រទេសកម្ពុជាត្រូវបានគ្រប់គ្រងដោយពួក «អាវខ្មៅ» ដែលយើងចងចាំមកទល់ថ្ងៃនេះគឺពួក «ខ្មែរក្រហម ឬប៉ុលពត»។ ពេលនោះពួក «អាវខ្មៅ» បានល្បួងទាក់ទាញប្រជាពលរដ្ឋឲ្យធ្វើតាម និងជឿលើការដឹកនាំរបស់ពួកគេ។ ប្រជាពលរដ្ឋពេលនោះបានលង់ជឿស៊ុប លើការសន្យារបស់ពួកអាវខ្មៅ ដែលសន្យាដឹកនាំកសាងកម្ពុជា ឲ្យសប្បូរសប្បាយ និងសន្យាមិនអោយមានអ្នកមាន ឬអ្នកក្រឡើយ គឺម្នាក់ៗមានថានៈស្មើភាពគ្នាទាំងអស់។

នៅពេលដែលក្រុមអាវខ្មៅ​ បានឡើងកាន់អំណាចទាំងស្រុងនៅថ្ងៃទី (១៧ មេសា ១៩៧៥-០៧ មករា ១៩៧៩) មិនត្រឹមតែមិនបានផ្តល់ឲ្យប្រជាពលរដ្ឋ មានបាយ ទទួលទានបានគ្របគ្រាន់ទេ គឺពួកគេបានបង្អត់បាយប្រជាពលរដ្ឋ បង្ខំឲ្យពលរដ្ឋធ្វើការហួសកម្លាំង ធ្វើទារុណកម្ម និងសម្លាប់ចោលអស់រាប់លាននាក់។ យើងមិន អាចបំភ្លេចបាននូវឧក្រិដ្ឋកម្មប្រវត្តិសាស្រ្ត ដែលធ្លាប់បានកើតឡើង នៅក្នុងប្រទេសកម្ពុជាបានឡើយ ហើយយើងក៏មិនចង់ឃើញរបប ដែលដឹកនាំដោយពួកអាវខ្មៅ ដូចនេះកើតឡើងសារជាថ្មីម្តងទៀត នៅលើទឹកដីនៃព្រះរាជាចក្រកម្ពុជា ជាបន្តទៀតដែរ។ នៅពេលនេះមានលេចចេញក្រុមឃោសនាចលនាអាវខ្មៅ នៅក្នុងទីក្រុង ភ្នំពេញ។ រាជរដ្ឋាភិបាលកម្ពុជា ប្រាកដជាមិនបណ្តោយឲ្យចលនាអាវខ្មៅនេះ បន្តសកម្មភាពបំផ្លាញសេចក្តីសុខសាន្ត របស់កម្ពុជាបានឡើយ។

សូមបងប្អូនប្រជាពលរដ្ឋត្រិះរិះពិចារណា កុំចូលរួម និងយកជីវិតទៅប្តូរនៅក្នុងចលនាសកម្មភាព «អាវខ្មៅ» ជាលើកទី២ឲ្យសោះ។ ដើម្បីសុខសុវត្ថិភាព សម្រាប់ក្រុមគ្រូសារបងប្អូនជនរួមជាតិផ្ទាល់ ក៏ដូចជាស្ថិរភាព និងសន្តិភាពក្នុងប្រទេស សូមបងប្អូនជៀសឲ្យឆ្ងាយពីក្រុមមនុស្សទាំងនេះ ដែលអាចបំផ្លាញ និងបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ​ ដល់ប្រទេសជាតិយើង៕