Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាមេរិក​ប្រកាស​អាសន្ន ​បន្ទាប់​ពី​ដែនដី​កោះ​មួយ​របស់​ខ្លួន​ ទទួល​រង​ការ​វាយ​ប្រហារ​ដោយ​ជំងឺ ​Zika

13-08-2016 14:28

(អាមេរិក)៖ ការិយាល័យប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសអាសន្ន​ផ្នែកសុខភាពសាធារណៈ​ បន្ទាប់ពី​ដែនដីកោះ Puerto Rico ទទួលរងការគំរាមកំហែង និងរីករាលដាល​ដោយជំងឺ Zika ធ្វើឲ្យប៉ះពាល់ដល់សុខភាព​ស្ត្រីមាន​ផ្ទៃពោះ និង​ទារក​នៅក្នុងពោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី១៣ ខែ​សីហា។

ក្រសួងសុខាភិបាល និងសេវាកម្មរបស់​សហរដ្ឋអាមេរិក បានឲ្យដឹងថា នៅលើកោះ Puerto Rico មានប្រជាជនជាង ៣.៥លាននាក់ ហើយបើតាមការ​ធ្វើពិសោធន៍មានមនុស្ស ១០,៦៩០នាក់មានករណីជំងឺ Zika ក្នុងនោះមានស្ត្រីមាន​ផ្ទៃ​ពោះ ១,០៣៥នាក់។ តួលេខនេះត្រូវបាន​​អាមេរិកយល់ឃើញថា ជា​ការកើនឡើងខ្ពស់ ដូច្នេះទើបក្រសួងសេចក្តីប្រកាស​អាសន្ន។

ក្រោយពីប្រកាសអាសន្ន ក្រសួងសុខាភិបាលអាមេរិក ក៏បានបញ្ជូនមន្ត្រីជំនាញ​ និង​ក្រុមជួយសង្គ្រោះ​ទៅកាន់​ដែនកោះ​មួយ​នោះ ដើម្បី​ទប់ស្កាត់​ការរីករាលដាលនៃជំងឺ Zika៕