កញ្ញា ធី សុវណ្ណ៖ «ខ្ញុំទិញឡានមួយគ្រឿង រៀបចំវេទិកាចល័តលើឡានតែម្តង ងាយស្រួលបើកវេទិកាលក្ខណៈទ្រង់ទ្រាយធំ រហូត២៥រាជធានី-ខេត្ត-ក្រុង, ៧២ស្រុក និងឃុំជាង១០០០កន្លែង»
13-08-2016 13:40
(ព្រៃវែង)៖ កញ្ញា ធី សុវណ្ណថា ប្រធានអង្គការ «យុវជន និងកិច្ចការសង្គម» បានថ្លែងឲ្យដឹងថា ឥឡូវនេះកញ្ញាបានទិញឡានមួយគ្រឿង រៀបចំវេទិកាចល័តលើឡានតែម្តង ងាយស្រួលបើកវេទិកាលក្ខណៈទ្រង់ទ្រាយធំ រហូតទូទាំងប្រទេស។ វេទិកាចល័តនៅលើឡាននេះ ដើម្បីងាយស្រួលធ្វើវេទិកាតាមបណ្តានានាទូទាំងប្រទេស ជាមួយបងប្អូនប្រជាពលរដ្ឋ។
កញ្ញា ធី សុវណ្ណ បានអះអាងថា ឡានសម្រាប់ធ្វើវេទិកានេះ សម្រាប់កញ្ញាងាយស្រួលទៅធ្វើវេទិកាតាមខេត្តផ្សេងៗទូទាំងប្រទេស ដែលមាន២៥រាជធានី-ខេត្ត-ក្រុង, ស្រុកចំនួន៧២ និងឃុំជាង១០០០កន្លែង។ ហើយឡាននេះអាចឲ្យក្រុមការងារងាយស្រួលដឹកសម្ភារៈ នៅពេលចុះទៅតាមបណ្តាខេត្តនានា។
វេទិការបស់កញ្ញា ធី សុវណ្ណថា តាមបណ្តាខេត្តនានាត្រូវបានគេមើលឃើញថា តែងតែរិះគន់គណបក្សប្រឆាំង ដូចនៅថ្ងៃទី១៣ ខែសីហានេះ កញ្ញា ធី សុវណ្ណថា បានរិះគន់ទៅដល់លោកសម រង្ស៊ី និងលោក កឹម សុខា ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ។ នាងបានអះអាងនៅលើ Facebook យ៉ាងដូច្នេះថា ប្រជាពលរដ្ឋថា លោកសម រង្ស៊ី និងលោក កឹម សុខា ទើបជាមនុស្សតិរច្ឆាន ដែលកំសាក រត់ចោលស្រុក និងតែងសុំបរទេសបិទទីផ្សារកម្ពុជា៕