Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋខ្មែរកំពុងរស់នៅទីក្រុងម៉ែលប៊ន៖ ការប្រមាថរបស់បុគ្គល ហុង លីម ចំពោះ​ប្រជាជាតិកម្ពុជា គឺជាទង្វើដ៏អាក្រក់​ដែលយើងមិន​អាចទទួលយកបាន

12-08-2016 19:27

(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្រ្តាលី បានចេញសេចក្តីប្រកាសថ្កោលទោស និងទាមទារឲ្យលោក ហុង លីម សុំទោស ជាសាធារណៈ ចំពោះមាតុប្រទេស និងប្រជាពលរដ្ឋខ្មែរ ព្រោះតែទង្វើដ៏អាក្រក់របស់លោក ហុង លីម បានប្រមាថដ៏ធ្ងន់ធ្ងរ ដែលបានចាត់ទុកកម្ពុជា ដូច «តិរច្ឆាន»។

នៅក្នុងលិខិតរបស់ពលរដ្ឋខ្មែររស់នៅ ទីក្រុងម៉ែលប៊ន បានសរសេររៀបរាប់ថា «ការប្រមាថរបស់បុគ្គល ហុង លីម ចំពោះប្រជាជាតិកម្ពុជា គឺជាទង្វើដែលយើងខ្ញុំទាំងអស់គ្នា មិនអាចទទួលយកបាន និងសូមប្រកាសថ្កោស ទាមទារយ៉ាងដាច់អហង្ការ ឲ្យបុគ្គលនេះធ្វើការសុំទោសជាបន្ទាន់ និងជាសាធារណៈចំពោះប្រជាពលរដ្ឋខ្មែរ»។

នេះជាសេចក្តីប្រកាសថ្កោលទោស របស់បងប្អូនពលរដ្ឋខ្មែរ នៅទីក្រុងម៉ែលប៊ន៖