Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលខណ្ឌសែនសុខ ចុះចាប់ក្រុមអនីតិ​​ជន៦នាក់ ពេលកំពុងជក់ថ្នាំញៀន ក្នុងផ្ទះសំណាក់​យីហោ «អស្សារាសែនសុខ»

12-08-2016 14:10

(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នេះ បានសហការជាមួយកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ធ្វើការចុះ បង្រ្កាប រហូតចាប់ខ្លួនក្រុមក្មេងប្រុស-ស្រី ជាអនីតិជនចំនួន៦នាក់  ដែលកំពុងសម្ងំប្រើប្រាស់គ្រឿងញៀន ក្នុងផ្ទះសំណាក់យីហោ «អស្សារាសែនសុខ» ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

លោកអធិការ ម៉ក់ ហុង បានឱ្យដឹងថា ក្រោយពីបានឃាត់ខ្លួនរួចហើយ កម្លាំងសមត្ថកិច្ចបានបញ្ជូនក្មេងប្រុស-ស្រី ទាំង៦នាក់ខាងលើ យកទៅសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីបន្ត៕