Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មជ្ឈមណ្ឌល​​រលកយក្សស៊ូណាមិ ចេញព្រមានថា រលកយក្សអាចនឹងកើតមាន ក្រោយរញ្ជួយដីកម្រិត ៧.៦រ៉ិចទ័រ នៅប្រទេសប្រជុំកោះហ្វីជី

12-08-2016 09:37

(វ៉ានូអាទូ)៖ មជ្ឈមណ្ឌល​​រលកយក្សស៊ូណាមិនៅតំបន់​ប៉ាស៊ីហ្វិក (PTWC) បានចេញសេចក្ដីព្រមានជាផ្លូវការមួយ ថា​អាច​នឹងកើតមានរលកយក្សស៊ូណាមិ បន្ទាប់ពីកើតមានករណីរញ្ជួយដីកម្រិត ៧.៦រ៉ិចទ័រ នៅ​ប្រទេសប្រជុំកោះ ហ្វីជី (Fiji)។ ការព្រមានអំពីរលកយក្សស៊ូណាមិនេះមានចម្ងាយ១០០០គីឡូម៉ែត្រ។

នៅមុននេះបន្តិច មានសេចក្ដីរាយការណ៍មកថា មានករណីរញ្ជួយដីកម្រិត ៧.៦រ៉ិចទ័រ មួយបានកើតឡើងនៅភាគខាងត្បូងក នៃកោះ ហ្វីជី ដែលស្ថិតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង ប៉ុន្តែនៅមិនទាន់​មាន​សេចក្ដីរាយការណ៍ផ្សេងៗទាក់ទិននឹងផលប៉ះពាល់ ឬខូចខាតនោះទេ៕