លោកឧត្តមសេនីយ៍ឯក ហេង សាវឿន មេបញ្ជាការរងអង្គរក្ស បានទទួលមរណភាព នៅមន្ទីរពេទ្យកាល់ម៉ែត
11-08-2016 20:07
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ហេង សាវឿន មេបញ្ជាការរង នៃទីបញ្ជាការដ្ឋានអង្គរក្ស បានទទួលមរណភាព នៅវេលាម៉ោង ៦៖៥៥នាទី ល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦នេះ ដោយសារតែជមម្ងឺរួមរឹតជាយូរមកហើយនោះ។
សាច់ញាតិក្រុមគ្រួសារសព បានឲ្យដឹងថា លោកឧត្តមសេនីយ៍ឯក ហេង សាវឿន បានទទួលមរណភាព នៅមន្ទីរពេទ្យកាល់ម៉ែត ក្រោយពីស្ថានភាពជម្ងឺ កាន់តែធ្ងន់ទៅៗ ក្រោយចូលសម្រាកព្យាបាល។
សពលោកឧត្តមសេនីយ៍ ដែលមានអាយុ៥៩ឆ្នាំ ត្រូវបានតម្កល់ទុកធ្វើបុណ្យ នៅផ្ទះលេខ៣ ផ្លូវលេខ៣ បូរីបេងហ៊ួត គម្រោងទី៤ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕