Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងការងារជូនដំណឹងការកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតឆ្នាំ២០២៤, សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ថែម ២ដុល្លារ លើតួលេខ ២០២ដុល្លារ ធ្វើឱ្យប្រាក់ឈ្នួលកើនដល់ ២០៤ដុល្លារក្នុង១ខែ

28-09-2023 17:22

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ ចេញសេចក្តីជូនដំណឹង ស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤។

ចំពោះការកំណត់ប្រាក់ឈ្នួលនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបន្ថែម ២ដុល្លារ ក្នុង១ខែ ទៅលើតួលេខ ២០២ដុល្លារ ដែលជាលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បបរមា។ ដូច្នេះ ប្រាក់ឈ្នួលអប្បបរមាថ្មី សម្រាប់ឆ្នាំ២០២៤ គឺ ២០៤ដុល្លារ ក្នុង១ខែ (កើន ៤ដុល្លារ ប្រៀបធៀបជាមួយឆ្នាំ ២០២៣ ដែលមានត្រឹម ២០០ដុល្លារ)។

ទោះតិចក្តីច្រើនក្តី នៅតែជាការគិតគូររបស់រាជរដ្ឋាភិបាល ចំពោះកម្មករកម្មការិនី, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសម្រេចបន្ថែមថវិកា២ ដុល្លារលើប្រាក់ឈ្នួលដែលបានសម្រេច ធ្វើឱ្យប្រាក់ខែគោលកម្មករនិយោជិតនៅឆ្នាំ២០២៤ កើនដល់ ២០៤ ដុល្លារ៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹង ស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមា៖