Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ទីរសុខាភិបាលខេត្តកំពង់ចាម គាំទ្រលិខិតចំហ​របស់​ក្រសួងសុខាភិបាល ទៅលើកាសែតភ្នំពេញប៉ុស្តិ៍ ដែលសរសេរថា «ក្រសួងខ្លះភ្ញាក់រឭក ខណៈសុខាភិបាលសម្ងំដេក»

09-08-2016 12:28

(កំពង់ចាម)៖ ថ្នាក់ដឹកនាំ និងបុគ្គលិកនៃមន្ទីរសុខាភិបាលខេត្តកំពង់ចាមទាំងអស់ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦នេះ បានប្រកាសគាំទ្រទាំងស្រុង នូវលិខិតចំហររបស់ ក្រសួងសុខាភិបាល ដែលចេញប្រតិកម្មភ្លាមៗ ទៅលើលិខិតមិត្តអ្នកអានមួយ «ក្រសួងខ្លះភ្ញាក់រឭក ខណៈសុខាភិបាលសម្ងំដេក» ដែលសរសេរក្នុងកាសែតភ្នំពេញប៉ុស្តិ៍។

ការចេញប្រតិកម្មនេះ បានបញ្ជាក់ថា មន្ទីរមិនទទួលយកជាដាច់ខាត ចំពោះពាក្យថា «សុខាភិបាលសម្ងំដេក» ព្រោះសព្វថ្ងៃថ្នាក់ដឹកនាំមន្ទីរ មន្រ្តីរាជការសុខាភិបាល វេជ្ជបណ្ឌិត គ្រូពេទ្យ ទន្តបណ្ឌិត ទន្តពេទ្យ ឳសថការី គិលានុបដ្ឋាកយិកា ពេទ្យឆ្មប និងបុគ្គលិកសុខាភិបាលខេត្តកំពង់ចាមទាំងអស់ បាននិងកំពុងខិតខំប្រឹងប្រែងបំពេញភារកិច្ច តាមតួនាទីរៀងៗខ្លួន យ៉ាងសកម្ម និងហ្មត់ចត់ ដើម្បីផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព សុខសុវត្ថិភាព និងគោរពក្រមសីលធម៌វិជ្ជាជីវៈ ទាំង២៤ម៉ោងលើ២៤ម៉ោង គ្មានថ្ងៃសម្រាក គ្មានថ្ងៃបុណ្យ គ្មានថ្ងៃលំហែកាយទេ។

មន្ទីរក៏បានសំណូមពរឱ្យអ្នករិះគន់ទាំងឡាយ ត្រូវងាកមកមើលហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល នៅថ្នាក់ជាតិ មានមន្ទីរពេទ្យជាតិធំៗច្រើនណាស់, នៅថ្នាក់ខេត្ត ក៏មានមន្ទីរពេទ្យខេត្តគ្រប់ខេត្ត, នៅថ្នាក់ស្រុក បានសាងសង់មន្ទីរពេទ្យបង្អែកស្រុក សឹងគ្រប់ស្រុក, នៅថ្នាក់ឃុំ បានសាងសង់មណ្ឌលសុខភាព សឹងគ្រប់ឃុំ រួចរាល់ផងដែរ។ ចំណែកសំភារបរិក្ខារពេទ្យ ក្រសួងបានខិតខំ បំពាក់សំភារទំនើបៗ បានយ៉ាងច្រើន, ផ្នែកឳសថ ក្រសួងក៏មានគ្រប់គ្រាន់ សម្រាប់ព្យាបាលសុខភាព ជូនប្រជាពលរដ្ឋដែរ។

មន្ទីរសុខាភិបាលខេត្តកំពង់ចាម បានបញ្ជាក់ទៀតថា «ក្រោមកិច្ចដឹកនាំរបស់រាជរដ្ឋាភិបាល និងក្រោមការដឹកនាំផ្ទាល់របស់ក្រសួងសុខាភិបាល ដោយផ្នែកលើផែនការយុទ្ធសាស្រ្ត សុខាភិបាលច្បាស់លាស់ ផ្តោតទៅលើសកម្មភាពអាទិភាពនៃកម្មវិធី ចំបងទាំង៤ របស់វិស័យសុខាភិបាលរួមមាន៖ ទី១-កម្មវិធីសុខភាពបន្តពូជ មាតា ទារក កុមារ និងអាហារូបត្ថម្ភ ទី២-កម្មវិធីប្រយុទ្ធនឹងជម្ងឺឆ្លង ទី៣-កម្មវិធីប្រយុទ្ធនឹងជម្ងឺមិនឆ្លង និងទី៤-កម្មវិធីពង្រឹងប្រព័ន្ធសុខាភិបាល»