Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អត្តពលិកឈ្នះមេដាយនៅ Olympic Games 2016 កើនដល់ ១២៧គ្រឿង គ្រាដែលអាមេរិក នាំមុខចិនវិញ

09-08-2016 11:45

(ក្រុងរីយ៉ូ)៖ អត្តពលិកមកពី ៣៨ប្រទេស បានធ្វើការប្រកួតប្រជែងដណ្តើមយក មេដាយអស់ ១២៧គ្រឿងហើយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្តៅ ឆ្នាំ២០១៦ នៅប្រទេសប្រេស៊ីល ក្នុងនោះដែរអត្តពលិករបស់អាមេរិក កំពុងនាំមុខជាបណ្តោះអាសន្ន ពីការឈ្នះមេដាយបានច្រើនជាងគេ។

យោងតាមគេហទំព័រ ក៏ដូចជាតារាងរបស់ Rio 2016 បានបង្ហាញថា គិតត្រឹមព្រឹកថ្ងៃអង្គារ ទី០៩ ខែសីហានេះ អត្តពលិកអាមេរិក បានឈ្នះមេដាយសរុប ១៩គ្រឿងហើយ (មាស៥ ប្រាក់៧ និងសំរឹទ្ធ៧) តាមពីក្រោយដោយ អត្តពលិករបស់ចិន ឈ្នះមេដាយបាន ១៣គ្រឿង ក្នុងនោះ មាស៥ ប្រាក់៣ និងសំរឹទ្ធ៥ ទៅលើ២៨ប្រភេទកីឡា ដែល គណៈកម្មាធិការអន្តរជាតិ (IOC) និងគណៈកម្មាធិការអូឡាំពិកប្រេស៊ីល សម្រេចដាក់ឲ្យប្រកួត។

ក្នុងចំណោមមេដាយទាំង ១២៧គ្រឿង (មាស៤០ ប្រាក់៤០ និងសំរឹទ្ធ៤៧) ម្ចាស់ផ្ទះប្រេស៊ីល ទើបតែឈ្នះមេដាយបាន ២គ្រឿងនៅឡើយទេ គឺមាស១ និងប្រាក់១៕