Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះចៅអធិរាជជប៉ុន សម្រេចព្រះទ័យដាក់រាជ្យ ដោយយោងលើហេតុផលសុខភាពទ្រុឌទ្រោម

08-08-2016 22:43

(តូក្យូ)៖ ព្រះចៅអធិរាជជប៉ុន អាគីហ៊ីតុ (Akihito) នៅថ្ងៃចន្ទនេះថា បានថ្លែងសារតាមរយៈកញ្ចក់ទូរទស្សន៍រដ្ឋដ៏កម្រ ទៅកាន់ប្រជាជាតិ ទាំងមូល ដោយព្រះអង្គបានបង្ហាញនូវព្រះទ័យព្រួយបារម្ភខ្លាំងទៅលើភាពទ្រុឌទ្រោមនៃសុខភាព ព្រះអង្គ ដែលមិនអាចបំពេញ ព្រះរាជកិច្ចជានិមិត្តរូបរបស់រដ្ឋបានទៀតហើយ។ នេះបើតាមការចេញផ្សាយនៅមុននេះ បន្តិចដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃចន្ទ ទី០៨ ខែសីហា ឆ្នាំ២០១៦។

នៅថ្ងៃចន្ទនេះ ព្រះចៅអធិរាជជប៉ុន អាគីហ៊ីតុ បានប្រកាសថា ព្រះអង្គត្រៀមខ្លួនរួចរាល់ហើយដើម្បីដាក់រាជ្យ ថ្វាយព្រះបុត្រាក៏ព្រោះតែ ព្រះអង្គមានភាពលំបាកក្នុងការ គ្រងរាជសម្បត្តិបន្តទៀត។ ព្រះអង្គរគឺត្រូវបានពិភពលោក ដឹងថា ជាខ្សែរាជវង្សដែលបន្តគ្រងរាជ្យ សម្បត្តិបាន យូរជាងគេបំផុត ក្នុងរយៈពេលជិត ២០០ឆ្នាំមកហើយនៅប្រទេសជប៉ុន។

តាមពិតពាក្យចរចាមអារាមនៃការដាក់រាជ្យនេះបានកើត ឡើងតាំងពីខែកក្កដាមកម្ល៉េះ ដែលថាព្រះអង្គ នឹងផ្ទេររាជ្យសម្បត្តិថ្វាយទៅ ព្រះរាជ្យបុត្រា Naruhito ឡើងស្នងរាជ្យបន្ត។ យ៉ាងណាក៏ដោយ ពេលវេលាដាក់រាជ្យ ជាក់លាក់នោះ នៅមិនទាន់មានការបញ្ជាក់ នៅឡើយទេ។

រំលឹកកាលពីខែមុន ទូរទស្សន៍ NHK ធ្លាប់បានចេញផ្សាយថា ព្រះចៅអធិរាជ បានធ្វើការវះកាត់បេះដូង និងព្យាបាលជំងឺមហារីក្រពេញ ប្រូស្តាត ហេតុដូច្នេះទើបព្រះអង្គមិនអាចបំពេញតួនាទីជាប្រមុខរដ្ឋតទៅទៀត ប៉ុន្តែការ ដាក់រាជ្យបែបនេះ គឺពុំធ្លាប់មាននោះឡើយ នៅក្នុងសង្គមទំនើបរបស់ជប៉ុន។

ព្រះចៅអធិរាជត្រូវបានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញជប៉ុនថា ជានិមិត្តរូបរបស់រដ្ឋ និងសាមគ្គីភាពរបស់ប្រជាជន ហើយមិនមានអំណាច ណាមួយលើផ្នែកនយោបាយនោះឡើយ។ អ្វីដែលសំខាន់នោះ គឺជប៉ុនមិនមានច្បាប់អនុញ្ញាតឲ្យ អធិរាជធ្វើការដាក់រាជ្យ ហេតុដូច្នេះប្រសិនបើមានរឿងនេះកើតឡើង នឹងតម្រូវឲ្យមានការកែសម្រួលច្បាប់ ជាក់ជាមិនខានទៅថ្ងៃមុខ។

ចំពោះការលាលែងចេញពីរាជ្យសម្បត្តិនេះដែរ គឺធ្លាប់ត្រូវបាននាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ ជំទាស់រួចទៅហើយដោយគណបក្ស លោក អាបេ បានសម្តែងការព្រួយបារម្ភថាក្រុមគ្រួសាររាជវង្សជប៉ុន នឹងអាចឈានទៅដល់តំណាក់ កាលកែសម្រួលច្បាប់ឲ្យក្សត្រីយ៍ អាចឡើងគ្រងរាជ្យបាន ខណៈដែលប្រពៃណីកាលពីអតីតកាលពុំធ្លាប់មានរឿងនេះទេ៕