ព្រះរាជអាជ្ញារង លី សុផាណា កំពុងសួរចម្លើយ ក្រឡាបញ្ជី វ៉ាន់ ពិសិដ្ឋ ដែលចាប់ខ្លួនដោយ ACU
07-08-2016 10:08
(ភ្នំពេញ)៖ លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ និងជាព្រះរាជអាជ្ញារងអម តុលាការនេះ បានប្រាប់ Fresh News ឱ្យដឹងថា នៅខណៈពេលនេះ រូបលោកកំពុងសាកសួរលើក្រឡាបញ្ជីតុលាការកំពូល លោក វ៉ាត ពិសិដ្ឋ ដែលឃាត់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយ។
លោក វ៉ាត ពិសិដ្ឋ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនទៅដល់តុលាការក្រុងភ្នំពេញ នៅប៉ុន្មាននាទីមុននេះ បន្ទាប់ពីឃាត់ខ្លួនកាលពីថ្ងៃទី៥ ខែសីហា កន្លងទៅ ដោយសង្ស័យថា មានការពាក់ព័ន្ធនឹងករណីពុករលួយ៕