Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តំបន់ប្រាសាទព្រះវិហារ ទទួលបានកំណើនភ្ញៀវអន្តរជាតិ ១៨ភាគរយ ក្នុង ១ឆមាសដើមឆ្នាំ២០១៦

04-08-2016 14:23

(ព្រះវិហារ)៖ តំបន់ប្រាសាទព្រះវិហារ នៃខេត្តព្រះវិហារ ជាតំបន់ទេសចរណ៍ធំមួយ ក្នុងចំណោមតំបន់ទេសចរណ៍ធំៗ​ទាំង៥ ក្នុងប្រទេសកម្ពុជា ដែលមានការចាប់អារម្មណ៍ច្រើន ក្នុងចិត្តភ្ញៀវទេសចរអន្តរជាតិ។ បើគិតត្រឹមរយៈពេល១ឆមាស ដើមឆ្នាំ២០១៦ ខេត្តភាគខាងជើងនេះ បានទទួលភ្ញៀវទេសចរអន្តរជាតិ ចំនួន២៦,១៦៣នាក់ កើនឡើង១៨.០១ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៥។

តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានបង្ហាញថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៦នេះ ចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលទៅលេងតំបន់ព្រះវិហារមានចំនួន១១,២៣៩នាក់, តំបន់ប្រាសាទកោះកេរ្តិ៍មានចំនួន១១,៨៨៤នាក់, តំបន់ប្រាសាទព្រះខ័នមានចំនួន១៤៧នាក់, តំបន់ទឹកធ្លាក់មានចំនួន១៥០នាក់, និងចំនួនភ្ញៀវអន្តរជាតិដែលស្នាក់នៅក្នុងខេត្តនេះ មាន២,៧៤៣នាក់ សរុបទាំងអស់ចំនួន២៦,១៦៣នាក់ កើនឡើង១៨,០១ភាគរយ បើធៀនឹងរយៈពេល៦ខែដូចគ្នា ក្នុងឆ្នាំ២០១៥។

តំបន់បេតិកភណ្ឌពិភពលោកមួយនេះ ក៏មានភ្ញៀវទេសចរជាតិទៅទស្សនា ចំនួន១៦១,៦៧៤នាកផងដែរ គឺកើនឡើង១៣,៤៧ភាគរយ បើគិតក្នុងរយៈពេល១ឆមាសដូចគ្នា៕