Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទឹកជំនន់ដ៏អាក្រក់នៅនេប៉ាល់ បានផ្តាច់ជីវិតមនុស្សជាង ១០០នាក់ និងរាប់លាននាក់ទៀតរងទុក្ខវេទនា

02-08-2016 16:17

(កាត្មាន់ឌូ)៖ ទឹកជំនន់ និងការបាក់ដីនៅប្រទេសនេប៉ាល់ បានឆក់យកជីវិតមនុស្សជាង ១០០នាក់ហើយ ខណៈមនុស្ស ១,៥លាននាក់ទៀតកំពុងរស់នៅក្នុងទឹកជំនន់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Aljazeera នៅមុននេះបន្តិច នារសៀលថ្ងៃអង្គារ ទី០២ ខែសីហា ឆ្នាំ២០១៦។

ដោយឡែកបណ្តាប្រទេសជិតខាងនេប៉ាល់ ក៏បាននិងកំពុងទទួលរងគ្រោះដោយទឹកជំនន់ផងដែរ ដូចជានៅឥណ្ឌា មាន មនុស្សជាង ៥០នាក់បានស្លាប់ ខណៈនៅបង់ក្លាដែសវិញមនុស្សជិត ១០នាក់បានស្លាប់ផងដែរ។ រហូតមកដល់ពេល នេះអាជ្ញាធរនេប៉ាល់កំពុងបន្តជួយសង្គ្រោះប្រជាជន ដែលងាយនឹងរងគ្រោះទៅរកទីទួលសុវត្ថិភាព ស្របពេលដែល អាកាសធាតុ ហាក់នៅមិនទាន់មានភាពធូរស្រាលនៅឡើយទេ។

គួរបញ្ជាក់ថា នេះជាគ្រោះធម្មជាតិធំមួយទៀតហើយនៅនេប៉ាល់ ប៉ុន្តែវាមិនអាចប្រៀបធៀបទៅនឹងគ្រោះធម្មជាតិរញ្ជួយ ដី កាលពីខែមេសា ឆ្នាំ២០១៥ ដែលបានបណ្តាលឲ្យមនុស្សស្លាប់រហូតដល់ជិត ៩,០០០នាក់នោះបានឡើយ។ ប្រទេស នេប៉ាល់ ស្ថិតនៅតាមតំបន់ប្រជុំភ្នំក្មេង ដែលងាយនឹងទទួលរងគ្រោះធម្មជាតិរញ្ជួយដី និងទឹកកជំនន់៕