Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលអន្តោប្រវេសន៍បន្តចាប់ខ្លូន ជនជាតិវៀតណាម៣២នាក់ ពីបទរស់នៅ និងធ្វើការខុសច្បាប់

02-08-2016 09:39

(ភ្នំពេញ)៖ ជនជាតិវៀតណាមចំនួន៣២នាក់ទៀត ក្នុងនោះស្រី៨នាក់ ដែលកំពុងរស់នៅ និងធ្វើការរកសីុខុសច្បាប់ នៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ត្រូវបានកម្លាំងសមត្ថកិច្ចចំរុះ ចុះទៅឃាត់ខ្លួន នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦នេះ។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានសើុបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា «នៅព្រលឹមនេះ​ យើងបានឃាត់ខ្លួនបានជនបរទេសជាជនជាតិវៀតណាម ចំនួន៣២នាក់ ស្រីចំនួន០៨នាក់ ពីបទលួចឆ្លងដែនស្នាក់នៅ​ ដើរលក់ឆ្នោត លក់កាហ្វេ កាត់សក់ គ្មានលិខិតឆ្លងដែន នៅសង្កាត់ផ្សាដើមគរ ខណ្ឌទួលគោក ដែលពួកគេមិនទាន់មានឯកសារអ្វីមកបង្ហាញទេ»

លោកឧត្តមសេនីយ៍បានបន្តទៀតថា សម្រាប់ជនជាតិវៀតណាមទាំងនេះ ត្រូវបានយកទៅសួរនាំភ្លាមៗ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការតាមច្បាប់៕