Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលខណ្ឌដូនពេញ ចាប់ជនជួញដូរ​គ្រឿងញៀន​ម្នាក់ ដកហូត​ថ្នាំ​២៣កញ្ចប់

30-07-2016 08:53

(ភ្នំពេញ)៖ កម្លាំងនគរបាលផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ក្រោមការបញ្ជាផ្ទាល់ពីលោកអធិការ ហួត ចាន់យ៉ារ៉ាន់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមុខសញ្ញាជួញដូរគ្រឿងញៀន នៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ដោយធ្វើការដកហូតថ្នាំញៀន ចំនួន២៣កញ្ចប់ ស្ថិតនៅចំណុចមុខសាលារៀនcamfone ផ្លូវ១៩ សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ។

មន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ចក់ វឌ្ឍនា ហៅទូច អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់ផ្ទះលេ ខ១២៨អឺo ផ្លូវ ៦៣ភូមិ១២ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ពីបទ "ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន"។

មន្រ្តីនគរបាលបានបន្តទៀតថា ក្រៅពីការដកហូតថ្នាំញៀនទាំង២៣កញ្ចប់ កម្លាំងជំនាញក៏បានដកហូតលុយខ្មែរ ចំនួន២៦៥០០រៀល  ទូរស័ព្ទមួយគ្រឿង និង ម៉ូតូម៉ាកនិច ពណ៍ស ពាក់ផ្លាកលេខ 1FK-3394មួយគ្រឿងផងដែរ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរកសាងសំណុំរឿង ចាត់ការតាមនិតីវិធីនៃច្បាប់។