មនុស្ស ១៧នាក់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធបទល្មើសគ្រឿងញៀន នៅថ្ងៃទី២៩ ខែកក្កដា ម្សិលមិញ
30-07-2016 08:22
(ភ្នំពេញ)៖ នាថ្ងៃទី២៩ ខែកក្ដដា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលបានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់ គ្រឿងញៀន ៩ករណី ឃាត់ខ្លួនមនុស្ស ១៧នាក់ ក្នុងនោះមុខសញ្ញាជួញដូរ ១១នាក់, មុខសញ្ញាប្រើប្រាស់ ៦នាក់និងរឹបអូសបានមេតំហ្វេតាមីន(ice) ២.៦៦ក្រាមនិង១២កញ្ចប់តូច មេតំហ្វេតាមីន(wy) ៧គ្រាប់។
យោងតាមរបាយការណ៍ទីតាំងដែលបង្ក្រាបបានមាន៖ ទី១. រាជធានីភ្នំពេញ បង្រា្កប ១ករណីឃាត់ខ្លួនម្នាក់,ទី២. កណ្ដាល បង្រា្កប ៣ករណីឃាត់ខ្លួន ៦នាក់, ទី៣. ពោធិ៍សាត់ បង្រា្កប ១ករណី ឃាត់ខ្លួនម្នាក់, ទី៤.សៀមរាបបង្រា្កប ២ករណី ឃាត់ខ្លួន ៧នាក់ ,ទី៥.បន្ទាយមានជ័យ បង្រា្កប ១ករណីឃាត់ខ្លួន ម្នាក់ និង៦.ព្រៃវែង បង្រា្កប ១ករណីឃាត់ខ្លួន ម្នាក់៕