Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលខេត្តតាកែវ សហការជាមួយ​កម្លាំងនគរបាល​ខេត្តកំពត ចាប់ខ្លួនបាន​ឃាតក ដែលសម្លាប់​ស្ដ្រីម្នាក់​នៅ​ទន្លេ​បាទី

25-07-2016 17:51

(កំពត)៖ កម្លាំងនគរបាលខេត្តតាកែវ សហការជាមួយកម្លាំងនគរបាលខេត្តកំពត នៅល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦នេះ បានចាប់ខ្លួនឃាតករម្នាក់ នៅចំណុចផ្សារតានី ក្នុងស្រុកអង្គរជ័យ ខេត្តកំពត ដែលបានធ្វើសកម្មភាពសម្លាប់ស្ដ្រីម្នាក់នៅទន្លេបាទី។

មន្ដ្រីនគរបាល បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានគឺមានឈ្មោះ សាត មករា ហៅនី ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិត្រពាំងលាន ឃុំចំបក់ ស្រុកបាទី។ បច្ចុប្បន្នស្ដ្រីជាជនសង្ស័យ កំពុងស្ថិតនៅក្រោមការសាកសួរបន្ដ របស់សមត្ថកិច្ចជំនាញនៅឡើយ។

សូមបញ្ជាក់ថា នៅម៉ោង១០៖៣០នាទី ព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះ នារីវ័យក្មេងឈ្មោះ ជា សុជាតិ អាយុ២៣ឆ្នាំ រស់នៅភូមិព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយជាមន្ត្រីជាប់​កិច្ចសន្យា នៅមន្ទីរទេសចរណ៍ខេត្តកណ្តាល ត្រូវបានឃាតក កាប់ពីក្រោយរុញទម្លាក់ទឹក នៅតំបន់ទេសចរណ៍ទន្លេបាទី ស្ថិតក្នុងភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ដោយមិន​ទាន់ដឹង​មូលហេតុនៅឡើយនោះទេ​៕