Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

CNRP គ្រោងប្រកាសឱ្យមានការដាក់ពាក្យស្នើសុំឈរឈ្មោះ ជាបេក្ខជនសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់

25-07-2016 15:32

(ភ្នំពេញ)៖ បន្ទាប់ពីបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦នេះ គណបក្សសង្រ្គោះជាតិ បានសម្រេចថា នឹងប្រកាសជាសាធារណៈ ឱ្យមានការដាក់ពាក្យស្នើសុំឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខនេះ ឱ្យបានទូលំទូលាយ។​

សូមជំរាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅកម្ពុជា នឹងចាប់ផ្តើមជាថ្មីម្តងទៀត នៅឆ្នាំ២០១៧ ខាងមុខនេះ៕