នគរបាលបង្រ្កាបទីតាំងជល់មាន់ ដកហូតបានម៉ូតូ១៤គ្រឿង នៅស្រុកចិត្របុរី
18-06-2023 19:08
(ក្រចេះ)៖ កម្លាំងនគរបាលជំនាញ ដឹកនាំដោយលោក ប៊ុត នឿន អធិការស្រុកចិត្របុរី នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣នេះ បានចុះប្រត្តិបត្តិការបង្រ្គាបទីតាំងជល់មាន់ខុសច្បាប់មួយកន្លែង ស្ថិតនៅចំនុចត្រាំពាំងឬស្សី ភូមិថ្មគ្រែកណ្ដាលឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។
យោងតាមរបាយការណ៍នគរបាលបញ្ជាក់ឲ្យដឹងថា ក្នុងប្រតិ្តបត្តការបង្រ្គាបទីតាំងជល់មាន់នោះ គ្រាន់តែនគរបាលចុះទៅដល់ទីតាំង ក្រុមអ្នកជល់មាន់ទាំងនោះរត់បាតជើងសព្រាត ដោយបន្សល់ទុកម៉ូតូជាច្រើនគ្រឿង និងវត្ថុតាងជាច្រើនទៀត។
វត្តតាងដែលនគរបាលដក់ហូតបានរួមមាន ៖កៅអីជ័រចំនួន៤ ,ចានទ្រនាប់ដាក់ខ្សាច់សម្រាប់បាញ់អាប៉ោងចំនួន០១,ខ្នាយដែក១គូ,កញ្ចក់ជ័ររបាំងមាន់ចំនួន៣,មាន់ជល់ចំនួន៣ក្បាល(ងាប់១),តុឈើ ចំនួន១,ស្បៃរបាំងសង្វៀនជល់មាន់ចំនួន១ខ្សែ,កន្ត្រកដាក់មាន់យកមកជល់ចំនួន៣,ឡាំងស្នោសម្រាប់ដាក់ភេសជ:ចំនួន១ និងម៉ូតូចំនួន១៤គ្រឿង។
បច្ចុប្បន្ន សម្ភារវត្ថុតាងខាងលើ បានយកមក រក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកចិត្របុរី ដោយឡែកកៅអីជ័រ,ស្បៃរបាំងដុតបំផ្លាញចោលនៅកន្លែង។