Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន​​ សែន កំពុងជួបមន្ត្រីរាជការសាលាខេត្តកំពង់ធំ ក្រោយបញ្ចប់ការជួបជាមួយអាជីវករ ផ្សារស្ទឹងសែន

23-07-2016 09:41

(កំពង់ធំ)៖ សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា កំពុងជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ ជាច្រើននាក់ ក្នុងខេត្តកំពង់ធំ ដែលពិធីនេះរៀបចំឡើងនៅ សាលាខេត្តកំពង់ធំ។

ការអញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ នាពេលនេះធ្វើឡើង បន្ទាប់ពីសម្តេចបានចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ និងអាជីវករ នៅផ្សារស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកម៉ោងប្រមាណជា ៧៖០០ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦។

ខណៈជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងអាជីវករ នៅផ្សារស្ទឹងសែន សម្តេចតេជោ ក៏បានជួបនិយាយលេងជាមួយប្រជាពលរដ្ឋ យ៉ាងជិតស្និទបំផុត។ សម្រាប់បងប្អូនប្រជាពលរដ្ឋវិញ ហាក់សម្តែងអារម្មណ៍សប្បាយរីករាយ និងត្រេកអរ ដែលបានជួបជាមួយសម្តេចតេជោ ហ៊ុន សែន នាពេលនេះ។

គួរបញ្ជាក់ថា មុននឹងសម្តេចតេជោ អញ្ជើញទស្សនកិច្ចនៅខេត្តកំពង់ធំនេះ សម្តេចតេជោ បានជួបសំណេះសំណាលជាមួយនឹងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និង ខេត្តសៀមរាបជាដើម។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាសពីយុទ្ធនាការ ចុះជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ នៅក្នុងរាជធានី-ខេត្តទាំង២៥ទូទាំងប្រទេសកម្ពុជាផងដែរ៕