សាលាខេត្តកំពង់ឆ្នាំងច្រានចោល Facebook មួយដែលដាក់រូបអភិបាលខេត្ត ក្នុង Profile
22-07-2016 17:37
(កំពង់ឆ្នាំង)៖ អ្នកនាំពាក្យសាលាខេត្តកំពង់ឆ្នាំងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦នេះ បានចេញបំភ្លឺអះអាងថា មិនមានការពាក់ព័ន្ធនឹងករណីគណនី Facebook មួយមានឈ្មោះ «ខេត្តកំពង់ឆ្នាំងសូមស្វាគមន៍» ដែលដាក់តាំងរូបលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ក្នុង Profile របស់ខ្លួន ព្រមទាំងបានចេញផ្សាយអត្ថបទជាបន្តបន្ទាប់ ហើយរយៈពេលចុងក្រោយនេះ បានចេញផ្សាយពាក់ព័ន្ធ នឹងការចូលរួមរំលែកទុក្ខសព លោក កែម ឡី នាំឱ្យសាធារណជនមានការយល់ច្រឡំ។ សាលាខេត្តកំពង់ឆ្នាំង ក៏បានអំពាវនាវឱ្យម្ចាស់គណនី Facebook «ខេត្តកំពង់ឆ្នាំងសូមស្វាគមន៍» ខាងលើនេះ ធ្វើដករូបលោកអភិបាលខេត្តកំពង់ឆ្នាំង ពី Profile របស់ខ្លួន ជាដាច់ខាត ដើម្បីកុំឱ្យមានការភ័ន្តច្រឡំពីសាធារណជន។
សូមអានលិខិតបដិសេធរបស់សាលាខេត្តកំពង់ឆ្នាំង៖