Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជនបោកប្រាស់ មុំ អស្សនី សារភាពចំពោះមុខសមត្ថកិច្ច​កន្លងទៅ ករណីឆបោកដោយសារតែខ្លួនវក់នឹងល្បែង (Video inside)

08-06-2023 17:37

(ភ្នំពេញ)៖ ជនបោកប្រាស់ មុំ អស្សនី ដែលធ្លាប់ជាប់ពន្ធនាគារនៅកម្ពុជាលើករណីឆបោក ក្លែងបន្លំឯកសារ ពេលនេះបានក្លាយទៅជា វាគ្មិនពិសេសរបស់ លោក តាំង សារាដា នៅក្នុងសារព័ត៌មាន The Cambodia Daily ដើម្បីនិយាយបោកប្រាស់ បំភ្លៃខុសពីការពិត។

ជននេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីឆ្នាំ២០២១ ចំពោះករណីក្លែងជា អគ្គនាយករងអន្តោប្រវេស និងក្លែងបន្លំឯកសារហត្ថលេខា ៧ច្បាប់ ក្នុងនោះក៏មានការក្លែងហត្ថលេខាសម្តេចក្រឡាហោម ស ខេង ផងដែរ ដើម្បីបោកប្រាស់មនុស្ស៥នាក់ ក្នុងទឹកប្រាក់ជាង១ម៉ឺនដុល្លារ។ នៅចំពោះមុខសមត្ថកិច្ច ជនអគតិ មុំ អស្សនី បានសារភាពថា មូលហេតុដែលខ្លួនសម្រេចក្លែងឯកសារ និងបោកប្រាស់ផ្សេងៗនោះ ក៏ដោយសារតែខ្លួនចាញ់ និងវក់នឹងល្បែង។

សូមទស្សនាវីដេអូសារភាពរបស់ លោក មុំ អស្សនី នៅចំពោះមុខសមត្ថកិច្ចដូចខាងក្រោម៖