ប្រកាសចូលកាន់តំណែងប្រធាន អនុប្រធានលេខាធិការដ្ឋាន និងរចនាសម្ព័ន្ធដឹកនាំលេខាធិការដ្ឋាន នៃសាលាដំបូងខេត្តសៀមរាប
21-07-2016 09:50
(សៀមរាប)៖ ពិធីប្រកាសចូលកាន់តំណែងប្រធាន អនុប្រធានលេខាធិការដ្ឋាន និងរចនាសម្ព័ន្ធដឹកនាំលេខាធិការដ្ឋាន ព្រមទាំងប្រគល់ត្រាជាផ្លូវការ ក្រោមអធិបតីភាពលោក កើត រិទ្ធ រដ្ឋលេខាធិការ ជាតំណាងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងវត្តមានរបស់លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦នេះ នៅសាលប្រជុំសាលាខេត្តសៀមរាប ។
ការចូលកាន់តំណែងជាប្រធានលេខាធិការដ្ឋាន សាលាដំបូងខេត្តសៀមរាប គឺលោក យិន ស្រាង និងមានអនុប្រធាន ៤រូប ដែលត្រូវបានតែងតាំងផងដែរ គឺមានលោក អ៊ុច សីហា, លោក ហេង វង្សវុទ្ធី, លោក សេង គឹមលាន, លោក បែន ពេរ។ ពិធីនេះក៏មានវត្តមានអស់លោក លោកស្រី មកពីមន្ទីរ អង្គភាព ស្ថាប័ន ដៃគូរ មន្រ្តី រាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរដែនដី ប្រមាណជាង១០០នាក់ ៕