Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Update:ស្គាល់អត្តសញ្ញាណនារី​ដែលត្រូវគេសម្លាប់ នៅ​តំបន់ទេសចរណ៍​ទន្លេបាទី​ហើយ, ជាមន្ត្រីមន្ទីរ​ទេសចរណ៍

20-07-2016 17:39

(តាកែវ)៖ លោក សែម សុជាតិ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានថ្លែងប្រាប់អង្គភាព Fresh News នៅមុននេះបន្តិចថា សមត្ថកិច្ចរកឃើញញាច់ញាតិ និងស្គាល់អត្តសញ្ញាណ ស្ត្រីរងគ្រោះដែលត្រូវជនសង្ស័យសម្លាប់ ទម្លាក់ចូលទឹកតំបន់ ទេសចរណ៍ទន្លេបាទីហើយ គឺនារីរងគ្រោះមានឈ្មោះ ជា សុជាតិ អាយុ២៣ឆ្នាំ រស់នៅភូមិព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយជាមន្ត្រីជាប់កិច្ចសន្យា នៅមន្ទីរទេសចរណ៍ខេត្តកណ្តាល។

លោក សែម សុជាតិ បានឲ្យដឹងថា នៅពេលនេះសមត្ថកិច្ចកំពុងសួរនាំ ឪពុកម្តាយជនរងគ្រោះ ដើម្បីស្វែងរកពន្លឺនៃឃាតកម្មនេះ។

សូមជម្រាបថា នៅម៉ោង១០៖៣០នាទី ព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះ នារីវ័យក្មេង មិនទាន់ស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានឃាតក កាប់ពីក្រោយរុញទម្លាក់ទឹក នៅតំបន់ទេសចរណ៍ទន្លេបាទី ស្ថិតក្នុងភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ដោយមិនទាន់ដឹងមូលហេតុ។ លោក សែម សុជាតិ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានបញ្ជាក់ថា នារីរងគ្រោះត្រូវបានគេកាប់ទម្លាក់ទឹក រួចហើយត្រូវបានគេស្រង់មកដាក់លើផ្ទះទឹកវិញ៕