Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សេចក្តីថ្លែងការណ៍៖ សហជីពមិត្តភាពកម្មករសង្ឃឹមមុតមាំថា សហភាពអឺរ៉ុប នឹងមិនផ្តាច់កូតាពីកម្ពុជាទេ

20-07-2016 07:53

(ភ្នំពេញ)៖ សហព័ន្ធសហជីពមិត្តភាពកម្មករ ហៅកាត់ថា «WFUF» សូមអំពាវនាវលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ មេត្តាបញ្ឈប់នូវការស្នើឲ្យសហភាពអឺរ៉ុបបិទទីផ្សារនាំចេញសម្លៀកបំពាក់ពីប្រទេសកម្ពុជា នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលទើបទទួលបាន។

សេចក្តីថ្លែងការណ៍របស់ សហជីព កម្មករ-កម្មការិនីយល់ឃើញថា ការធ្វើបែបនេះរបស់លោក សម រង្ស៊ី សម្រាប់កម្ពុជា មិនអាចឲ្យតម្លៃលើកម្មករ-កម្មការិនី និងចាត់ទុកថា វាគឺជារឿងគួរឲ្យសោកស្តាយ ហើយការអំពាវនាវឲ្យបិទទីផ្សាររបស់សហភាពអឺរ៉ុបនេះ គឺជាការកាត់ផ្តាច់ឆ្នាំងបាយកម្មករ និងប្រជាពលរដ្ឋ។