Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងការងារចេញសេចក្តីថ្លែងការណ៍ ថ្កោលទោស​យ៉ាងដាច់អហង្កា​រ​ចំពោះ លោក សម រង្ស៊ី ដែលអំពាវ​នាវឲ្យ EU បញ្ឈប់ការនាំ​ចេញសម្លៀក​បំពាក់ពីកម្ពុជា

19-07-2016 19:06

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជា្ជជីវៈ នៅល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦នេះ បានចេញសេចក្ដីថ្លែងការណ៍ សម្ដែងការសោកស្ដាយ និងថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះ​លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលបានអំពាវនាវឲ្យសហគមន៍អឺរ៉ុប (EU) បញ្ឈប់ការនាំចេញសម្លៀកបំពាក់ពីកម្ពុជា។

សេចក្ដីថ្លែងការណ៍របស់ក្រសួងការងារ ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបាន​មុននេះបន្ដិចបានបង្ហាញថា បច្ចុប្បន្ន​កម្មករនិយោជិកជាង៧០ម៉ឺននាក់ កំពុងទទួលបាននូវផលកម្រៃ​ដោយ​ផ្ទាល់ និងមានប្រជាពលរដ្ឋជាង​២លាននាក់ កំពុងទទួលបាន​ដោយប្រយោល ពីឧស្សាហកម្មនេះ៕

ខាងក្រោមនេះ គឺជាសេចក្ដីថ្លែងការណ៍របស់ ក្រសួងការងារ៖