Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលខណ្ឌជ្រោយចង្វារ បង្ក្រាប​គ្រឿងញៀន​ ឃាត់ខ្លួន​២នាក់ ដកហូតថ្នាំញៀន​១កញ្ចប់​និងម៉ូតូ​១គ្រឿង​

19-07-2016 11:09

(ភ្នំពេញ)៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌជ្រោយចង្វារបង្ក្រាប និងឃាត់ខ្លួនដោយដកហូត បានថ្នាំញៀន១កញ្ចប់និងម៉ូតូ១គ្រឿង នៅវេលាម៉ោង ១៖០០នាទីយប់ ឈានចូលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចតាមបណ្ដោយ ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ត្រី ឯក សេរីវុធ អធិការរងនគរបាល យុត្តិធម៌ខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា ខណៈកម្លាំងនគរ បាលយើងបានសហការបន្តដាក់ គោលដៅយាមល្បាតក៍ប្រទះឃើញ យុវជន ២នាក់ជិះម៉ូតូ១គ្រឿង ដោយគួរសង្ស័យទើបឃាត់ដើម្បីត្រួតពិនិត្យ បានរកឃើញថ្នាំញៀនជាប្រភេទ ម៉ាទឹកកកចំនួន១កញ្ចប់ ដែលជនទាំងនេះបានលាក់ទុក នូវនិងខ្លួនបម្រុង យកទៅជក់រួមគ្នា។

លោក ឯក សេរីវុធ បានបញ្ជាក់ទៀតថា បន្ទាប់ពីឃាត់ខ្លួនសួ រនាំ ជនត្រូវសង្ស័យទាំង២នាក់ បានឆ្លើយសារភាពប្រាប់ស មត្ថកិច្ចថា ពួកគេបានទិញគ្រឿងញៀននេះ ដើម្បីយកទៅជ ជក់រួមគ្នា ។

ជាមួយគ្នានោះ កម្លាំងនគរបាលយើង បានធ្វើការដកហូតម៉ូ តូម៉ាកសង់ឌ្រីមសេ១២៥ ពណ៍ខ្មៅ សេរីឆ្នាំ២០១៥ ពាក់ ស្លាកលេខភ្នំពេញ ១CT-៩៧៤៧មួយគ្រឿងពីជនត្រូវ សង្ស័យដែលជិះធ្វើសកម្មភាព យកគ្រឿងញៀនទៅប្រើប្រាស់ផងដែរ ។

លោក ឯក សេរីវុធ បានបន្ថែមថា ជនត្រួវសង្ស័យ៖ឈ្មោះ ហ៊ាន សូរិយ៉ា ភេទប្រុស អាយុ១៤ ឆ្នាំ មានមុខរបរមិនពិត ប្រាកដ និងម្នាក់ទៀតឈ្មោះ នូ សំនៀ ង ភេទប្រុស អាយុ១ ៩ឆ្នាំ មានមុខរបរជាទាហ៊ាន ជនត្រូវជាប់សង្ស័យពាក់ព័ន្ធករ ណីគ្រឿងញៀនទាំង២នាក់ ស្នាក់នៅ ភូមិសំរោ ង ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់រួមជាមួយវត្ថុតាង ត្រូវបានប ន្តសាកសួរនៅអធិការដ្ឋាន នគរបាលខណ្ឌជ្រោយចង្វារ ដើម្បី កសាងសំនុំរឿង ចាត់ការតាមនិតិវិធី ៕