Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខ្យល់កន្ត្រាក់នៅខេត្តកំពង់ស្ពឺ បំផ្លាញផ្ទះប្រជាពលរដ្ឋ អស់៦ខ្នង

18-07-2016 17:37

(កំពង់ស្ពឺ)៖ ករណីភ្លៀងលាយខ្យល់កន្ទាក់មួយ បានបោកបំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋអស់ជាបន្តបន្ទាប់ចំនួន៦ខ្នង ស្ថិតក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ហេតការណ៍ដ៏អាក្រក់នេះ កើតឡើងនៅយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ ដែលបណ្តាលឱ្យប៉ះពាល់ផ្ទះប្រពលរដ្ឋ ស្ថិតនៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខូចខាតចំនួន៤ខ្នង និងនៅភូមិរលាំងជ្រៃ ឃុំកាហែង ស្រុកសំរោងទង ខូចខាតចំនួន២ខ្នង ដែលផ្ទះមួយចំនួនបានប៉ើងដំបូល ហើយមួយចំនួនទៀត ត្រូវដើមឈើរលំសង្កត់៕