Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកផ្កាយ៣ ម៉ម ស្រ៉ីមវណ្ណា មាន​ជំងឺ​កំពុង​សម្រាកព្យាបាល​នៅ​ប្រទេសវៀតណាម

18-07-2016 09:01

(ហូជីមិញ)៖ លោកឧត្តមសេនីយ៍ឯក ម៉ម ស្រ៉ីមវណ្ណា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បាននិងកំពុងមានជំងឺ សំរាកព្យាបាល នៅមន្ទីរពេទ្យក្រុងហូជីមិញ ប្រទេសវៀតណាម។

ខណៈដែលកំពុង សម្រាកព្យាបាលជំងឺនោះដែរ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ម្សិលមិញនេះ នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានទៅសួរសុខទុក្ខ និងបាននាំថវិកា គោលនយោបាយ របស់សម្ដេចក្រឡាហោម ស ខេង និងរបស់អគ្គនាយកដ្ឋាន ទៅប្រគល់ជូន លោក ម៉ម ស្រ៊ីមវណ្ណា ផងដែរ ដើម្បីដោះស្រាយបញ្ហាព្យាបាលជំងឺ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សុខ ផល និងមន្ត្រីរបស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានជូនពរឲ្យលោកអគ្គនាយករង  ម៉ម ស្រ៉ីមវណ្ណា ឆាប់ជាសះស្បើយក្នុងពេលឆាប់ៗខាងមុខនេះ៕