Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ចុះធ្វើបច្ចុប្បន្នភាពសមាជិកភូមិ-ឃុំ និងពិនិត្យការសាងសង់ទីស្នាក់ការបក្សនៅឃុំរកា

16-07-2016 19:10

(បាត់ដំបង)៖ នៅថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០១៦ ឧត្តមសេនីយ៍ រុន រ័ត្នវាសនា អនុប្រធានក្រុមការងារគណក្សប្រជាជនកម្ពុជា ចុះជួយស្រុកសង្កែ ខេត្តបាត់ដំបង និងជាប្រធានក្រុមការងារ គណក្សប្រជាជនកម្ពុជាចុះជួយឃុំរកា ឃុំអន្លង់វិល និងឃុំ អូរដំបងមួយ បានជួបប្រជុំសមាជិកភូមិ-ឃុំ ដើម្បីធ្វើបច្ចុប្បន្នភាព​ប្រជាពលរដ្ឋទទួល បានអត្តសញ្ញណបណ្ណសញ្ជាតិខ្មែរ ទិន្នន័យស្ត្រីសម្រាលកូន និងអ្នកទទួលមរណភាពដែលត្រូវទទួលបានថវិកាមូលនិធិសប្បុរសធម៌របស់សម្តេចក្រឡាហោម ស ខេង។

ក្នុងកិច្ចប្រជុំនោះផងដែរ ឧត្តមសេនីយ៍ រុន រ័ត្នវាសនា បានផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ដែលជានិច្ចជាកាលសម្តេចតែងគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា។

ក្រោយកិច្ចប្រជុំ លោកឧត្តមសេនីយ៍ បានចុះពិនិត្យមើលការសាងសងអគារស្នាក់ការគណបក្សឃុំរកា ដែលបានសាងសង់ រួចរាល់ប្រមាណ៩៨%៕