ស្វែងរកវិជ្ជាកិត្តិយសមាន សេពគ្រឿងញៀននាំមហន្ដរាយ! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី០៧ ខែឧសភា៖ បង្ក្រាប២៦ករណី ឃាត់ខ្លួន៦៤នាក់
07-05-2023 18:22
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប២៦ករណី ក្នុងនោះ ករណីប្រើប្រាស់១១ករណី, ជួញដូរ៨ករណី និងដឹកជញ្ជូនរក្សាទុក៧ករណី ដោយឃាត់ខ្លួនជនសង្ស័យ៦៤នាក់។
របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន២៥៨០ករណី ឃាត់មនុស្ស៦១៨៧នាក់ (ស្រី៤០១នាក់)៕