Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពិសេសមែនរកឯណាមាន! ស្រាក្រឡុកមួយកែវតម្លៃតែ ៥ដុល្លារប៉ុណ្ណោះ!

11-07-2016 17:45

(ភ្នំពេញ)៖ ឥឡូវនេះ CLOUD9 ស្ថិតនៅសណ្ឋាគារ សាន់ អ៊ែន មូន ដែលជា SKYBAR មានឈ្មោះល្បីរន្ទឺ សម្រាប់មិត្តយុវ័យ និងភ្ញៀវគ្រប់ជាន់ថ្នាក់ បានបង្កើតកម្មវិធីជប់លៀងថ្មីមួយទៀតហើយ គឺកម្មវិធី ROOF TOP HITS PARTY កម្មវិធីនេះ នឹងប្រព្រឹត្តទៅជារៀងរាល់ថ្ងៃសុក្រ ចាប់ពីខែកក្កដា នេះរហូតតទៅ។

កម្មវិធីនេះ នឹងមានវត្តមានចូលរួមដោយ DJ Kevin Laverdure ដែលជា DJ វ័យក្មេង និងចូលមកអង្រួនអារម្មណ៏របស់លោកអ្នករៀងរាល់ រាត្រីថ្ងៃសុក្រ ដើម្បីរំសាយអារម្មណ៏តប់​ប្រមល់ពីការងារ​របស់លោកអ្នកអស់រយៈពេលមួយសប្តាហ៍កន្លងមក។

តើ ROOF TOP HITS PARTY មានអ្វីពិសេស? ប្រាកដណាស់ CLOUD9 នៅតែផ្តល់លោកអ្នកនៅ ប្រូម៉ូសិន រាល់គ្រប់ការទិញស្រាក្រឡុកនៅក្នុងម៉ឺនុយទាំងអស់ គឺតម្លៃត្រឹមតែ ៥ដុល្លារប៉ុណ្ណោះ ក្នុងមួយកែវ។

ពិសេសជាងនេះទៅទៀត ការអញ្ជើញមកចូលរួមកម្មវិធីនេះដោយសេរី ដោយមិនគិតថ្លៃសំបុត្រនោះឡើយ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទនង មកកាន់ក្រុមការងារយៈទូរស័ព្ទលេខ៖ 023 961 888៕