Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក នេត វន្ថា ដឹកនាំមន្រ្តីនគរបាល យកថវិកាចូល​បុណ្យសព​នាយ​រងផ្នែក​ការិយាល័យ​បច្ចេកទេស

10-07-2016 21:46

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី នេត វន្ថា ប្រធានាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្រ្គោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦នេះ បានដឹកនាំ
 ប្រធាននាយកដ្ឋាន អនុប្រធាន នាយការិយាល័យ និងមន្រ្តីចំណុះនាយកដ្ឋាន ចូលរួមគោរពវិញាណក្ខន្ធ សពលោកវរសេនីយ៍ត្រី ជៀម ឈឿង ឋាន: នាយរងផ្នែកការិយាល័យបច្ចេកទេស។ លោក ជៀម ឈឿង បានទទួលមរណភាពដោយរោគាពាធនៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦ នៅគេហដ្ឋាន សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជាមួយគ្នានេះលោក នេត វន្ថា បាននាំនូវថវិកាចំនួន១៥៤០០០០រៀល ជូនគ្រួសារសពផងដែរ៕