Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ដ្រីជំនាញ ចុះពិនិត្យ​ការដ្ឋានធ្វើផ្លូវ នៅតំបន់​ទំនប់​កប់​ស្រូវ ក្នុងខណ្ឌពោធិ៍​សែនជ័យ

09-07-2016 15:26

(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦នេះ បានដឹកនាំមន្ដ្រីជំនាញ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ចុះត្រួតពិនិ្យការដ្ឋានសាងសង់ផ្លូវ នៅតំបន់កប់ស្រូវ ក្នុងខណ្ឌពោធិ៍សែនជ័យ។

ក្នុងដំណើរត្រួតពិនិត្យនេះដែរ លោក ប៉ា សុជាតិវង្ស ក៏បានចុះត្រួតពិនិត្យ សួនកុមារពោធិ៍ចិនតុង និងការដាក់លូនៅមុខផ្សារជម្ពូវ័ន្ដផងដែរ ព្រមទាំងបានជំរុញឲ្យអាជ្ញាធរមូលដ្ឋាន ពិសេសលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ធ្វើការថែរក្សាទីតាំងសួនច្បារនេះឲ្យបានល្អ ប្រសើរ បន្ថែមពីនេះ មិនត្រូវឲ្យអាជីវករយកទីតាំងនេះ មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនឡើយ។

លោកអភិបាល បានជំរុញឲ្យក្រុមហ៊ុន ដែលទទួលខុសត្រូវក្នុងការស្ថាបនាផ្លូវ និងដាក់លូនេះ មេត្តាធ្វើការងាររបស់ខ្លួនទៅតាមការសន្យា ពោលក្នុងរយៈពេល៣ខែត្រូវស្ថាបនារួចទាំងស្រុង។ ក្រៅពីនេះ លោកបានសំណូមពរដល់ ក្រុមការងារដែលមានតួនាទីដាក់ បង្គោលភ្លើងនៅតាមដងផ្លូវ ធ្វើយ៉ាងណានៅពេលផ្លូវស្ថាបនាដល់ទីណា គឺត្រូវមានភ្លើងនៅទីនោះដែរ៕