Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុនមួយប្រកាសស្វែងរកអតីតបុគ្គលិក២រូប, បើបងប្អូនណាបានឃើញសូមទូរស័ព្ទមកលេខ 087 555 011 ក្រុមហ៊ុននឹងជូនសាគុណជាទីគាប់ចិត្ត!

09-07-2016 11:27

(ភ្នំពេញ)៖ ក្រុមហ៊ុនមួយបានចេញសេចក្តីជូនដំណឹង ប្រកាសស្វែងរកអតីតបុគ្គលិករបស់ខ្លួន២រូប ដែលទី១-ឈ្មោះ សុខ ស៊ីដែន ភេទប្រុស អាយុ២៨ឆ្នាំ (ដូចរូប) មានស្រុកកំណើតនៅភូមិព្រៃម្លួ ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ មានឪពុកឈ្មោះ សុខ ហេន (អតីតក្រុមប្រឹក្សាឃុំ) និងម្តាយឈ្មោះ ម៉ឹង ណាន និងទី២ ឈ្មោះ វង់ សារេត ថ្ងៃខែឆ្នាំកំណើត០៣ ខែវិច្ឆិកា ១៩៨៨ ភេទប្រុស (ដូចរូប) ដែលមានអាសយដ្ឋានឃុំព្រះបាទជាន់ដុំ ស្រុកគិរីវង្ស ខេត្តតាកែវ មានឪពុកឈ្មោះ វង់ ទូច និងម្តាយឈ្មោះ សុខ ឆេន ដែលពួកគេទាំង២នាក់ បានប្រមូលយកលុយក្រុមហ៊ុន ហើយរត់គេចខ្លួនបាត់។

ក្រុមហ៊ុនដដែលបានឲ្យដឹងថា ប្រសិនបងប្អូនប្រជាពលរដ្ឋណា ដែលបានឃើញបុគ្គលទាំង២នេះ ឬស្គាល់ពីកន្លែងលាក់ខ្លួន សូមរាយការណ៍ក្រុមហ៊ុន តាមរយៈលេខ 087 555 011  ក្រុមហ៊ុននឹងមានជូនសាគុណ ជាទីគាប់ចិត្តចំពោះការផ្តល់ដំណឹងរ ហូតឈានដល់ការឃាត់ខ្លួនជននេះបាន៕

សូមអានសេចក្តីជូនដំណឹងទាំងស្រុង៖