Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សិស្សានុសិស្សមកពី អូស្រ្តាលី ៤៧នាក់ មកដាំដើមស្វាយ ១០០ដើម នៅភូមិធម្មជាតិរុនតាឯក តំបន់អង្គរ

08-07-2016 16:07

(ភ្នំពេញ)៖ សិស្សានុសិស្សមកពី ទីក្រុងស៊ីដនីប្រទេសអូស្រ្តាលី ៤៧ នាក់ បានមូលមតិគ្នាមកទឹកដីកម្ពុជា ខេត្តសៀមរាប ដើម្បីធ្វើការដាំដើមស្វាយ ចំនួន ១០០ ដើម ក្នុង ភូមិធម្មជាតិរុនតាឯក នៅតំបន់អង្គរ នៅថ្ងៃទី ០៧ កក្កដា ឆ្នាំ ២០១៦ ។

លោក ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា និងជាប្រធានគម្រោង ភូមិធម្មជាតិរុនតាឯក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសិស្សានុសិស្ស លោកគ្រូអ្នកគ្រូមកពី អូស្ត្រាលីទាំងអស់ រួមទាំង លោក យស សា ផង ដែលបានមកដាំដើមស្វាយចំនួន ១០០ដើម នៅកន្លែងបាល់ទាត់និងជុំវិញសាលារៀនទាំងកណ្តាលភ្លៀង។ នេះបង្ហាញពីការស្រលាញ់យកចិត្ត ទុកដាក់ក្នុងទឹកដីកម្ពុជា ដែលជាទឹកដីសម្បូរទៅដោយធនធានធម្មជាតិ។

លោក យស សា ជាមគ្គុទ្ទេសក៍ទេសចរនិង ជានាយកអង្គការរួបរួមគ្នាប្រឆាំងភាពក្រីក្រ  បានដឹកនាំសិស្សានុសិស្ស ទាំង ៤៧ នាក់ ក្នុងគោលបំណង ដើម្បីអរអរដល់ទិវាដាំកូនឈើ និង ចូលរួមការសង្គម។ លោកបានលើកឡើងថា «នេះជាលើកទី២ហើយដែលខ្ញុំបាននាំសិស្សបរទេសមករុនតាឯកដើម្បីធ្វើការងារសង្គមដែលលើកទី១ គឺពួកយើងបានលាបថ្នាំជញ្ជាំងសាលា។ ការដាំដើមឈើជាផ្នែកមួយ នៃការងារសង់ផ្ទះជូនប្រជាជនក្រីក្រី ដែលជាការងារស្នូល។ ខ្ញុំបានចាប់ផ្តើមការងារជួយសហគមន៍តាំងពីឆ្នាំ២០១០ម្ល៉េះ ដោយថវិការបស់ខ្ញុំផ្ទាល់និងថវិកា សប្បុរសជនដែលបានស្គាល់ខ្ញុំ » 

ចំណែក សិស្សានុស្សថ្នាក់ទី១១នេះ បានសម្តែងនូវភាពរីករាយដែលបានចូលរួមដាំដើមស្វាយនៅភូមិធម្មជាតិរុនតាឯកថា ៖ « នេះជាបទពិសោធលើកទី១ ក្នុងជីវិតរបស់ពូកយើងដែល ចូលមកធ្វើការងារដូចកសិករ ផ្ទះពួកយើងនៅឆ្ងាយពីជនបទ ទើបមិនធ្លាប់ធ្វើការងារដែលប្រើកម្លាំងដូច្នេះ»

សូមបញ្ជាក់ថា ភូមិធម្មជាតិរុនតាឯកនេះ បានបង្កើតឡើងនៅឆ្នាំ ២០០៤ មានទំហំផ្ទៃដី ១០១២ហិចតា និងមានចម្ងាយពីព្រំប្រទល់ ឧទ្យានអង្គរ៣ គីឡូម៉ែត្រ និង មានមនុស្សស់នៅក្នុងតបន់នេះ ជាច្រើនកុះករផងដែរ៕