Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បែកធ្លាយវីដេអូទី១០ទៀតហើយ ទាក់ទងនឹងសំឡេង លោក លី សុធា រ៉ាយុទ្ធ អគ្គលេខាធិការគណបក្សភ្លើងទៀន ទូរស័ព្ទទៅស្រីស្នេហ៍និយាយលេងម៉ាទំហឹងតែម្តង

01-04-2023 11:50

(ភ្នំពេញ)៖ វីដេអូនៃសំឡេងសន្ទនាបែបស្រើបស្រាលថ្មីមួយរបស់ អគ្គលេខាធិការបក្សភ្លើងទៀន លោក លី សុធារ៉ាយុទ្ធ ត្រូវបានគេទម្លាយតាមបណ្តាញសង្គមហ្វេសប៊ុកបន្តទៀតហើយ នៅថ្ងៃសៅរ៍នេះ។

នេះជាវីដេអូទី១០ ហើយ ដែលត្រូវបានគេទម្លាយនៅថ្ងៃទី០១ ខែមេសា​ ឆ្នាំ២០២៣នេះ ក្នុងនោះមានតាមហ្វេសប៊ុកមួយចំនួនដូចជា Khmer Leak, Thatsak, Mo Ana និង Anna Andonian ជាដើម។

ហ្វេសប៊ុក Khmer Leak ដែលទម្លាយវីដេអូនេះបានសរសេរថា៖ «មិនធម្មតា វគ្គនេះលោក លី សុធារ៉ាយុទ្ធ លេងម៉ាទំហឹងតែម្តង «ប្រាប់ទៅប្រពន្ធរបស់គេថា លោកចង់លិត កំប៉ុមពីតទៀត» លឺហើយគួរឱ្យព្រឺរោមញាក់សាច់តែម្តង។ ក្នុងនាមជាអគ្គលេខាបក្សទាំងមូល តែសម្តីនិយាយចេញមក គឺពិតជាគួរឱ្យ រអើមមែនទែន ! តើបណ្តាសមាជិក និងសកម្មជនរបស់បក្សភ្លើងទៀន មានអារម្មណ៍យ៉ាងណាពេលលឺសម្តីអ្នកដឹកនាំ បក្សនិយាយស្តីរបៀបនេះ»

ខាងក្រោមនេះជាវីដេអូបែកធ្លាយដែលត្រូវបានគេបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក៖