Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីអូបាម៉ា ប្រកាសនឹង​ដកកងទ័ព៨៤០០នាក់ ចេញ​ពីអាហ្វហ្គា​នីស្ថាន នៅចុងឆ្នាំនេះ

06-07-2016 22:38

(អាមេរិក)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Barak Obama បានលើកឡើងថា លោកនឹងដកកម្លាំងកងទ័ពប្រមាណ ៨៤០០នាក់ ចេញពីប្រទេសអាហ្វហ្គានីស្ថាន នៅចុងឆ្នាំ២០១៦នេះ ដោយកាត់បន្ថយកងកម្លាំងទ័ព​នៅសល់ប្រមាណ១,៤០០នាក់ប៉ុណ្ណោះនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន  ដោយបច្ចុប្បន្នមានចំនួន៩៨០០នាក់។ នេះយោងតាមសារព័ត៌មានស៊ិនហួ ចុះផ្សាយនៅ​យប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦នេះ។

​លោកប្រធានាធិបតីបានបន្ថែមថា តាមគម្រោងផែនការដើមរបស់សហរដ្ឋអាមេរិក គឺត្រូវដកទ័ពប្រមាណ ៥៥០០នាក់ប៉ុណ្ណោះ ប៉ុន្តែនៅពេលនេះសម្រេចដក៨៤០០នាក់ ចេញពីប្រទេសអាហ្វហ្គានី​ស្ថាន នាចុងឆ្នាំ២០១៦នេះ៕