ក្រសួងបួន សហការគ្នារៀបចំកិច្ចប្រជុំ «សម្របសម្រួលការប្រើប្រាស់ហ្រ្វេកង់ តាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម»
06-07-2016 17:35
(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងពត័មាន បានសហការគ្នា រៀបចំកិច្ចប្រជុំទ្វេភាគីលើកទី៧ស្តីពីការសម្របសម្រួលការប្រើប្រាស់ ហ្រ្វេកង់តាមបណ្តោយ ព្រំដែនកម្ពុជា-វៀតណាម។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ០៦-០៨ ខែកក្កដា ឆ្នាំ២០១៦ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ។
គួរបញ្ជាក់ថា កិច្ចប្រជុំទ្វេភាគីលើកទី៧ស្តីពីការសម្របសម្រួលការប្រើប្រាស់ ហ្រ្វេកង់តាមបណ្តោយ ព្រំដែនកម្ពុជា-វៀតណាម មានការចូលរួម ពីរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍, ក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ, ក្រសួងពត័មាន និងបណ្តាក្រុមហ៊ុនមួយចំនួនទៀត៕