Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដឹកនាំក្រុមការងារយកអំណោយ និងថវិកាមួយចំនួនជូនដល់គ្រួសារមន្ត្រីនគរបាល ដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះកន្លងទៅក្នុងក្រុងកំពង់ឆ្នាំង

17-03-2023 13:13

(កំពង់ឆ្នាំង)៖ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំមន្ត្រីនគរបាលរបស់ស្នងការដ្ឋានខេត្តនាំយកអំណោយទៅផ្ដល់ជូនមន្ត្រី នគរបាលចូលនិវត្តន៍១គ្រួសារ ដែលបានរងគ្រោះដោយភ្លើងឆេះផ្ទះកាលពីថ្ងៃទី១២ ខែមីនា នៅក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង កន្លងទៅថ្មីៗនេះ។

នៅក្នុងពេលប្រគល់អំណោយជូនលោក ម៉ក់ សារី មន្ត្រីនគរបាលចូលនិវត្តន៍ និងគ្រួសារខាងលើនេះ លោកឧត្តមសេនីយ៍ទោ ខូវ លី បានថ្លែងថា ក្នុងនាមស្នងការ ស្នងការរង និងមន្ត្រីនគរបា លខេត្តទាំងអស់ក្នុងខេត្ត សូមចូលរួមសោកស្ដាយយ៉ាងក្រៃលែ ងចំពោះការបាត់បង់ទ្រព្យសម្បត្តិផ្ទះសម្បែងរបស់លោក ម៉ក់ សារី រួមនិងប្រជាពលរដ្ឋទាំងអស់មានចំនួន៤៥ គ្រួសារដែលបានរង គ្រោះដោយភ្លើងឆេះផ្ទះអស់ចំនួន២៥ខ្នងផ្ទះ កាលពីថ្ងៃទី១២ ខែមី នា នៅក្នុងភូមិផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងកន្លងទៅ។

ដូច្នេះដើម្បីជាការចូលរួមរំលែកទុក្ខ និងជួយរំលែកការបាត់បង់ទ្រព្យសម្បត្តិខាងលើនេះ មន្ត្រីនៅក្នុងស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងទាំងអស់ បានរៃអង្គាសគ្នាជាថវិកាសរុបបានចំនួន៧លានរៀល និងអង្ករ២បេ ស្មើនិង១០០គីឡូក្រាម មី២កេះ ទឹក ត្រី២យួរ ទឹកស្អីវ២យួរ ទឹកសុទ្ធ២ កេះ ទឹកក្រូច២កេះ និងគ្រឿងឧប ភោគបរិភោគមួយចំនួនទៀត ផ្តល់ជូនលោក ម៉ក់ សារី ដែលលោកធ្លាប់មានគុណបំណាច់ចំពោះជាតិ ដើម្បីជួយសម្រាលដល់ការលំបាកនៅក្នុងគ្រួសារ។

លោក ម៉ក់ សារី និងគ្រួសារ ពេលទទួលបានអំណោយដែលបានមកពីការចូលរួមរបស់មិត្តនគរបាលខាងលើនេះ លោកបានលើក ដៃសំពះសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកស្នងការ និងមន្ត្រីនគរបាលជាមិត្តភក្កិ ទាំងអស់ដែលបានបរិច្ចាកថវិកាជួយដល់លោក និងក្រុមគ្រួសារក្នុងពេលកំពុងមានទុក្ខលំបាក និងមានការខ្វះខាត។

លោក និងគ្រួសារសូមគោរពជូនពរដល់លោកស្នងការ និងមន្ត្រីនគរបាលទាំងអស់ក្នុងខេត្ត សូមទទួលបានសេចក្តីសុខគ្រប់ប្រការ និងមានជ័យជំនះគ្រប់តួនាទី និងភារកិច្ច ក្នុងកិច្ចការបម្រើដល់ប្រជាពលរដ្ឋ និងជាតិមាតុភូមិ៕