Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វៀតណាម កំពុងចរចាទិញគ្រាប់មីស៊ីល និងសព្វាវុធ​ជាច្រើនទៀត​ពីឥណ្ឌា

02-07-2016 21:38

(ញូដេលី)៖ ប្រទេសឥណ្ឌា និងវៀតណាមកំពុងរៀបចំកិច្ចចរចាគ្នាបន្ថែមទៀត ទៅលើគំរោងដែល ទីក្រុងហាណូយ ចង់ទិញគ្រាប់មីស៊ីល, ទូកល្បាតបំពាក់កាំភ្លើងធំ, និងគ្រាប់បែក នៅថ្ងៃអនាគត ពីប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាយប់ថ្ងៃសោរ៍ ទី០២ ខែកក្កដា ឆ្នាំ២០១៦។

នៅក្នុងកិច្ចពិភាក្សាពិសេសក្នុងសប្តាហ៍នេះ ក្រុមហ៊ុនផលិតសព្វាវុធការពារជាតិរបស់ឥណ្ឌា បានបង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូមកពីវៀតណាម ក្នុងនោះមានទាំងការព្រមព្រៀងលក់ គ្រាប់មីស៊ីលប្រភេទ Brahmos រយៈចម្ងាយជិត ដើម្បីបំពាក់លើឧបករណ៍ប្រឆាំងនាវាមុជទឹកដែលខ្លួន មានស្រាប់ ដែលបានផលិតនៅរុស្ស៊ី។ បន្ថែមពីនេះទៀត វៀតណាម ក៏គ្រោងទិញទូកល្បាត ១០គ្រឿង ដែលមានបំពាក់កាំភ្លើងធំ និងអាចចល័តដោយល្បឿនលឿន «Varunastra»។

គួរបញ្ជាក់ថា ទាំងឥណ្ឌា និង វៀតណាម តែងតែទិញអាវុធ និងបច្ចេកវិទ្យាពីប្រទេសរុស្ស៊ីដូចគ្នា ហេតុដូច្នេះឧបករណ៍ការពារជាតិ ក៏មិនខុសគ្នានោះដែរ៕