Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ISIS គំរាមវាយប្រហារព្រលានយន្តហោះទីកុ្រង ឡុងដ៍, អឹលអេ, និងញូយ៉ក នៅថ្ងៃទី០៤ ខែកក្កដា

02-07-2016 10:04

(ឡុងដ៍)៖ បណ្តាញសង្គម Twitter ដែលគាំទ្រពួក ISIS បានធ្វើការបង្ហោះសារមួយ គំរាមវាយប្រហារ អាកាសយានដ្ឋានអន្តរជាតិ Heathrow របស់ទីក្រុងឡុងដ៍, អាកាយានដ្ឋានឡូសអាន់ជែឡែស រដ្ឋកាលីហ្វរញ៉ា និង ព្រលានយន្តហោះ Kennedy នៃទីក្រុងញូយ៉ក នៅអំឡុងថ្ងៃទី០៤ ខែកក្កដា ខាងមុខ។ នេះបើតាមការចេញផ្សាយរបស់ Telegraph នៅព្រឹកថ្ងៃសៅរ៍ ទី០២ ខែកក្កដា ឆ្នាំ២០១៦។

វាជារឿងចំលែកតែក៏គួរយកចិត្តទុកដាក់ផងដែរ ខណៈបណ្តាញសង្គមខាងលើនេះ បានបង្ហាញពី គោលដៅនៃការវាយប្រហារ ពេលវេលា និង ជើងហោះហើរថែមទៀត។ ក្រុមគាំទ្រ ISIS បានអះអាង ថាពួកគេនឹងធ្វើការវាយប្រហារលើជើងហោះហើរពីព្រលានយន្តហោះ Heathrow ទៅសហរដ្ឋអាមេរិក ហើយគ្រាប់បែកនឹងអាចដាក់នៅលើយន្តហោះ ក្នុងព្រលាន Heathrow, LAX ឬ ក៏ព្រលាន JFK។

ទោះបីជាមានការគំរាមក្តី គេនៅមិនទាន់ទទួលបានការបញ្ជាក់ណាមួយពីអាជ្ញាធរ ថានឹងមានការចេញ ការប្រកាសអាសន្ននោះទេ។ ប៉ុន្តែការវាយប្រហារព្រលានយន្តហោះទីក្រុង អ៊ីស្តង់ប៊ុល កាលពីប៉ុន្មានថ្ងៃ មុននេះ ទំនងជានឹងធ្វើឲ្យគ្រប់គ្នាប្រយ័ត្នប្រយែងមិនស្ទើរដែរ៕