Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមត្ថកិច្ចកម្ពុជា បន្តទទួលបានបណ្តឹង ២ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិវៀតណាម ៣នាក់

19-02-2023 19:18

(ភ្នំពេញ)៖ គិតចាប់ពីម៉ោង ៣៖០០ នាថ្ងៃទី១៧ ដល់វេលាម៉ោង ៣៖០០ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ សមត្ថកិច្ចកម្ពុជាបានទទួលសំណើចំនួន ០២ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិវៀតណាមចំនួន ០៣នាក់។ នេះបើតាម នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

បើតាមអ្នកនាំពាក្យ បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ រួមមាន៖

១៖ សំណើក្នុងបញ្ជីតាមដានរបស់សម្តេចក្រឡាហោម សរុប ៧៤៨ករណី មានមនុស្ស ១,៨០២នាក់
២៖ បានស្រាវជ្រាវស៊ើបអង្កេតបឋម ៧១៦សំណើ និងបិទសំណុំរឿង ២៤៤សំណើ (រកឃើញមនុស្ស ១,០៩៦នាក់, ឃាត់ខ្លួនជនសង្ស័យ ១២៣នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)
៣៖ កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ៣២ករណី៕