ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងទិវាមច្ឆជាតិ នៅខេត្តកំពង់ស្ពឺ
30-06-2016 20:05
(ភ្នំពេញ)៖ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចូលរួមក្នុងទិវាមច្ឆជាតិ នៅអាងទឹកអន្លង់ជ្រៃ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ទិវាមច្ឆជាតិ ថ្ងៃទី១ កក្កដា ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីបំផុសចលនាប្រជាពលរដ្ឋឱ្យចូលរួមយ៉ាងសកម្ម ក្នុងការថែរក្សាពូជត្រី ឱ្យមានក្នុងដែនទឹកធម្មជាតិផង បង្កើនផលត្រីនៅតំបន់ឆ្ងាយពីដែននេសាទផង ជាពិសេសតាមតំបន់សមស្របនៃវាលទំនាប និងវាលស្រែក្នុងទូទាំងប្រទេស។ ឆ្នាំនេះក៏ជាឆ្នាំលើកទី១៤ហើយ ដែលកម្ពុជាប្រារព្ធទិវានេះ។
កាលពីឆ្នាំមុន ទិវាមច្ឆជាតិ ត្រូវបានរៀបចំឡើង នៅអាងទឹកខ្នាច ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលមានព្រលែងកូនត្រីចម្រុះប្រមាណ១លានក្បាល៕