ក្រសួងយុត្តិធម៌ ប្រឡងជ្រើសរើសនិស្សិតចូលបម្រើការងារ ជាមន្រ្ដីរដ្ឋបាល តាមសាលាជម្រះក្ដីរាជធានី-ខេត្ត ចំនួន២៣៩នាក់
30-06-2016 07:42
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានកិច្ចការ រដ្ឋបាលតុលាការ នៃក្រសួងយុត្តិធម៌ បានចេញសេចក្ដីប្រកាស អំពីការប្រឡងជ្រើសរើសនិស្សិតទាំងពីរភេទ ឲ្យចូលទៅបម្រើការងារ នៅអគ្គនាយកដ្ឋានកិច្ចការ រដ្ឋបាលតុលាការ សាលាឧទ្ធរណ៍តំបន់ខេត្តត្បូងឃ្មុំ សាលាឧទ្ធរណ៍តំបន់ខេត្តបាត់ដំបង និងលេខាធិការដ្ឋានរដ្ឋបាល សាលាដំបូងរាជធានី-ខេត្ត ចំនួន២៣៩នាក់ ក្នុងនោះ ប្រភេទក្របខ័ណ្ឌ «ក» ចំនួន១៥៦នាក់ ក្របខ័ណ្ឌ «ខ» ចំនូន៧៤នាក់ និងក្របខ័ណ្ឌ «គ» ចំនួន៩នាក់ សម្រាប់ឆ្នាំ២០១៦នេះ។
បេក្ខជនដែលដាក់ពាក្យសុំសិទ្ធិប្រឡង ត្រូវមកដាក់ពាក្យដោយផ្ទាល់ខ្លួន នៅនាយកដ្ឋានកិច្ចការបុគ្គលិក នៃសាលាជម្រះក្ដី នៃអគ្គនាយកដ្ឋានកិច្ចការ រដ្ឋបាលតុលាការ ក្រសួងយុត្តិធម៌។ ចំពោះបេក្ខជន ជាជនពិការទាំងពីរភេទ ដែលមានសមត្ថភាពសមស្រប ត្រូវបានលើកទឹកចិត្ត។
ចាប់ទទួលពាក្យចុះឈ្មោះប្រឡង ចាប់ពីថ្ងៃទីផ្សាយដំណឹងនេះតទៅ នៅនាយកដ្ឋានកិច្ចការបុគ្គលិកនៃសាលាជម្រះក្ដី នៃអគ្គនាយកដ្ឋានកិច្ចការ រដ្ឋបាលតុលាការ ក្រសួងយុត្តិធម៌ រៀងរាល់ម៉ោងធ្វើការ។ ឈប់ទទួលពាក្យនៅថ្ងៃទី ១២ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង៥ល្ងាច៕
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងយុតិ្តធម៌ទាំងស្រុង៖