Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រើគ្រឿងញៀន គឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី០៣ ខែកុម្ភៈ៖ បង្ក្រាប២៧ករណី ឃាត់ខ្លួន៤៩នាក់

03-02-2023 17:10

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៧ករណី ក្នុងនោះ ករណីប្រើប្រាស់៩ករណី, ជួញដូរ១៣ករណី, ដឹកជញ្ជូនរក្សាទុក៤ករណី និងដាំដុះ១ករណី ដោយឃាត់ខ្លួនជនសង្ស័យ៤៩នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៦២៤ករណី ឃាត់មនុស្ស១,៥៤២នាក់ (ស្រី១១១នាក់)៕