ស្វែងរកវិជ្ជាកិត្តិយសមាន សេពគ្រឿងញៀននាំមហន្ដរាយ! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី២៦ ខែមករា៖ បង្ក្រាប១៧ករណី ឃាត់ខ្លួន៥១នាក់
26-01-2023 17:48
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប១៧ករណី ក្នុងនោះ ករណីប្រើប្រាស់៥ករណី, ជួញដូរ១០ករណី និងដឹកជញ្ជូនរក្សាទុក២ករណី ដោយឃាត់ខ្លួនជនសង្ស័យ៥១នាក់។
របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៣៦៩ករណី ឃាត់មនុស្ស៩១០នាក់ (ស្រី៦០នាក់)៕