ចូរប្រាប់មនុស្សជាទីស្រលាញ់ពីគ្រោះថ្នាក់ នៃគ្រឿងញៀន! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី១៤ ខែមករា៖ បង្ក្រាប១៤ករណី ឃាត់ខ្លួន៣៦នាក់
14-01-2023 21:11
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៤ករណី ក្នុងនោះ ករណីប្រើប្រាស់២ករណី, ដឹកជញ្ជូនរក្សាទុក១ករណី និងជួញដូរ១១ករណី ដោយឃាត់ខ្លួនជនសង្ស័យ៣៦នាក់។
របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន១៩៨ករណី ឃាត់មនុស្ស៤៩៥នាក់ (ស្រី៤២នាក់)៕